Development

Development in Cambodia

ការសិក្សា​ផល​ប៉ះពាល់​បរិស្ថាន ខែសីហា 26, 2009

Filed under: កិច្ចអភិវឌ្ឍន៍ — vuthdevelop @ 12:39 ល្ងាច

    គម្រោង​ឃុំ សង្កាត់​ដែល​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​បរិស្ថាន និង​វប្បធម៌ ការសិក្សា​ពិសេស​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង ហៅ​ថា “ការសិក្សា​ផល​ប៉ះពាល់​បរិស្ថាន” ។ មន្ត្រី​ទទួល​បន្ទុក​ថ្នាក់​ខេត្ត ក្រុង ដោយ​សហការ​ជាមួយ​នឹង​អ្នក​ពាក់ព័ន្ធ​នានា នឹង​ធ្វើ​ការសិក្សា​ផល​ប៉ះពាល់​បរិស្ថាន​នៅ​ទីតាំង​គម្រោង ឬ​នៅ​ជិត​ទីតាំង​គម្រោង ដោយ​មាន​ការចូលរួម​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ នីតិ​វិធី​លម្អិត​ស្តី​ពី​ការសិក្សា​ផល​ប៉ះពាល់​បរិស្ថាន នឹង​មាន​បរិយាយ​នៅ​ក្នុង​គោលការណ៍​ណែនាំ​សម្រាប់​ផល​ប៉ះពាល់​បរិស្ថាន (ចំណុច ២.៨)

    ជា​ការសំខាន់​ណាស់​ដែល​មេឃុំ ចៅ​សង្កាត់ និង​អ្នក​ជំនួយ​បច្ចេកទេស​ត្រូវ​គិតគូរ​យ៉ាង​ប្រុង​ប្រយ័ត្ន មុន​ពេល​ឆ្លើយ​តប​ទៅនឹង​សំណួរ​ទាំងនោះ​។ កុំ​ចេះ​តែ​និយាយ​ថា “មិន​អី​ទេ​ៗ” ទោះ​ជាមាន​បញ្ហា​នោះ​។ បើ​យើង​មិន​គិត​អំពី​បញ្ហា​នេះ ក្នុង​អំឡុង​ពេល​រៀបចំ​គម្រោង និង​ស្វែង​រក​ដំណោះ​ស្រាយ​ណា​មួយ​ឲ្យ​បាន​ល្អ​ទេ​នោះ​​ វា​អាច​នឹង​បង្កការលំបាក​សម្រាប់​គ្រប់​គ្នា​ជាក់​ជា​មិនខាន​ នៅ​ពេល​បញ្ហា​ទាំងនោះ​ត្រូវ​បាន​លើក​ឡើង ក្រោយ​ពី​អ្នក​ទទួល​ការចាប់​ផ្តើម​ការងារ​របស់​ខ្លួន​។

កំណត់​សម្គាល់ៈ

    ទោះ​បី​ជា​លទ្ធផល​មួយ​ចំនួន​របស់​គម្រោង​ត្រូវ​បាន​គាំទ្រ​ដោយ​មូលនិធិ​ឃុំ សង្កាត់ ហើយ​លទ្ធផល​មួយ​ចំនួន​ទៀត​ត្រូវ​បាន​គាំទ្រ​​ដោយ​មូលនិធិ​ផ្សេង​ក៏​ដោយ គម្រោង​នោះ​ក៏​អាច​ត្រូវ​ធ្វើ​ការសិក្សា​ផល​ប៉ះពាល់​បរិស្ថាន​ផល​ដែរ​។ ឧទាហរណ៍ ម្ចាស់​អំណោយ​ព្រម​ព្រៀង​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ថា គាត់​នឹង​សាងសង់​ផ្លូវ​មួយ​ខ្សែ ហើយ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នឹង​សាងសង់​លូ​។ ប្រសិន​បើ​ផ្លូវ​នេះ​ គឺ​ជា​ខ្សែ​ផ្លូវ​ថ្មី ត្រូវ​តែ​ធ្វើការ​សិក្សា​ផល​ប៉ះពាល់​បរិស្ថាន ទោះ​បី​ជា​ផ្លូវ​នេះ​មិន​ត្រូវ​បាន​គាំទ្រ​មូលនិធិ​ដោយ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ក៏​ដោយ​។

ប្រភព​៖

- សៀវភៅ​ណែនាំ​ស្តី​ពី​ ការអនុវត្ត​គម្រោង​មូលនិធិ​ឃុំ សង្កាត់

- COMMUNE/SANGKAT FUND PROJECT IMPLIMENTATION MANUAL

About these ads
 

One Response to “ការសិក្សា​ផល​ប៉ះពាល់​បរិស្ថាន”

  1. Leaph Somnangveasna និយាយថា៖

    ប្រសិនបើមនុស្សកាន់តែកើនឡើង តើមានផលប៉ះពាលអ្វីខ្លះដល់សត្វនិងរុក្ឋជាតិ?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
តាមដាន

Get every new post delivered to your Inbox.